រឿងរ៉ាវរបស់ Gabriel Jesus ជាមួយក្លឹបកាំភ្លើងធំ Arsenal

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហើបឱ្យដឹងថា ខ្សែប្រយុទ្ធ Gabriel Jesus កំពុងតែខិតជិតការវិលត្រឡប់មកវិញ បន្ទាប់ពីរងរបួសក្នុងការប្រកួត World Cup 


ការប្រកួតចុងក្រោយរបស់កីឡាករប្រេស៊ីលGabriel Jesus សម្រាប់ក្រុមកាំភ្លើងធំគឺការឈ្នះ 2-0 ទល់នឹង Wolves នៅ Molineux កាលពីថ្ងៃទី 12 ខែវិច្ឆិកា។


គាត់បានបង្ហាញខ្លួនក្នុងការប្រកួតក្នុងពូលទាំងអស់របស់ប្រេស៊ីលនៅ World Cup មុនពេលទទួលរងរបួសដែលត្រូវការវះកាត់។




គាត់បានបង្ហើបថា “គាត់មិនត្រឡប់មកវិញភ្លាមៗពេកនោះទេ ប៉ុន្តែគាត់ក៏មិនឃ្លាតឆ្ងាយពីការប្រកួតយូរនោះដែល  វេជ្ជបណ្ឌិតមានអារម្មណ៍ជឿជាក់លើរបៀបដែលគាត់កំពុងវិវត្ត។ ដូច្នេះមិនយូរមិនឆាប់ គាត់នឹងត្រឡប់មកវិញ។


 “វាជារឿងត្រង់ណាស់។  ដំបូងឡើយ យើងមានការព្រួយបារម្ភខ្លាំងណាស់ ហើយក៏អរគុណដែលវាមិនវិវត្តិទៅរកភាពអាក្រក់  Gabi ធ្លាប់ឆ្លងកាត់រឿងនោះពីមុនមក ចិត្តគំនិតរបស់គាត់គឺអស្ចារ្យមិនគួរឱ្យជឿ ហើយក្រុមពិតជាធ្វើបានល្អជាមួយគាត់


ប្រភព: Talksport.com