Roberto Firmino បានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ និងចែកផ្លូវជាមួយក្លឹបបន្ទាប់ពីការចំណាយរយៈពេលប្រាំបីឆ្នាំដោយជោគជ័យ។  

កីឡាករវ័យ 31 ឆ្នាំបានប្រាប់លោក Jurgen Klopp អំពីការសម្រេចចិត្តរបស់គាត់។


Klopp ធ្លាប់បានលើកឡើងជាច្រើនដងថាគាត់ចង់ធ្វើការជាមួយ Firmino យូរជាងរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះFirminoផ្ទាល់បានសម្រេចចិត្តចាកចេញជាមួយក្លិបនឹងមានការផ្លាស់ប្តូរបន្ទាប់របស់គាត់នៅមិនទាន់សម្រេចចិត្តនៅឡើយទេ។


ក្នុងឆ្នាំ 2015 កីឡាករប្រេស៊ីលបានបញ្ចប់ការផ្លាស់ប្តូររបស់គាត់ពី Hoffenheim ក្នុងកិច្ចព្រមព្រៀង 21.3 លានផោន។  

ចាប់តាំងពីពេលនោះមក គាត់បានស៊ុតបញ្ចូលទីបាន 107 គ្រាប់ និងផ្តល់ការ Assists 78 ក្នុងការបង្ហាញខ្លួន 352



ប្រភព: Sky Sport។